Cambodian censorship

Norak Satya and Kwan
Norak Satya and Kwan.

សេរីភាពសិល្បៈនៅកម្ពុជា ៖ នៅពេលដែលការការពារតាមផ្លូវច្បាប់​មិនគ្រប់គ្រាន់

នៅខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជា​បានចាប់ខ្លួន​អ្នកចម្រៀងរ៉ែបវ័យក្មេងពីររូប គឺ គា សុគន្ធ និង​ឡុង ពុទ្ធារ៉ា ទាក់ទងទៅនឹងពាក្យពេចន៍រំលេចនៅក្នុង​បទចម្រៀង ដីខ្មែរ​ របស់ពួកគេ​ ដែល​ចេញ​កាលពីខែមេសា ឆ្នាំ២០២០។ បទចម្រៀងនេះ​បានទាក់ទាញឱ្យមានការទស្សនារហូតដល់ជាង​ ២,២លានលើក​ អំឡុងពេល​៥ខែ​បន្ទាប់ពីការចេញផ្សាយ។ បទដីខ្មែរ នេះ​ជំរុញឱ្យយុវជនខ្មែរទាំងឡាយ​ក្រោក​ប្រឆាំងនឹង​ការគាបសង្កត់ ​អំពើពុករលួយ បោះបង់ចោលគ្រឿងស្រវឹង ហើយយកចិត្តទុកដាក់​លើបញ្ហាទឹកដី។ នៅក្នុង​បទចម្រៀងនេះ សុគន្ធរ៉ែបថា៖ «ខ្ញុំចាប់កំណើតកើតនៅលើដីកម្សត់ មានបេះដូងអព្យាក្រឹត​ ប្រឆាំងជាមួយនឹងជនក្បត់ វ៉ៃយកកេរដំណែល ក្រវែលអ្នកគាបសង្កត់ ជួយជាតិតាមសំឡេង ឱ្យគេឮតាមបទ។ ខ្ញុំអ្នកសៀមរាបរស់នៅលើដីប្រាសាទ មានឈាមវរ្ម័នក្លាហានមិនបាក់ស្បាត ឈរតំណាងទឹក តំណាងដី តំណាងសាសន៍ លើកទង់ជាតិកម្ពុជា ស្មើមេឃ ស្មើអាកាស។» ពាក្យពេចន៍របស់សុគន្ធ​ គឺពោរពេញ​ទៅដោយមនោសញ្ចេតនា ជាតិនិយម ជាពិសេសពេលដែលសិល្បកររូបនេះ​រម្លឹកដល់អ្នកស្ដាប់ថា ៖ «យើងបើអស់ដីគ្មានអ្វីនៅទៀតទេ…  សាសន៍មួយចំនួនកំពុងតែឈ្លានពាន ពេលដែលបាក់សាមគ្គីគេនឹងមកទន្ទ្រាន…» បើទោះបីជាបទចម្រៀងទាំងមូលមិនលើកយកពាក្យ «វៀតណាម» មកពណ៌នាក៏ដោយចុះ ក៏បញ្ហាទឹកដីដែលបានរំលេចនៅក្នុង​ចម្រៀងមួយបទ នេះ​ធ្វើ​ឱ្យអ្នកស្ដាប់​យល់បាន​ថា​ ជាការសំដៅទៅរក​បញ្ហា​ព្រំដែន​ដ៏រស៊ើបមួយ​​ជាមួយនឹង​ប្រទេស​វៀតណាម  ​​​   ទៅនឹងការចោទប្រកាន់ជាយូរយារណាស់មកហើយថា …

សេរីភាពសិល្បៈនៅកម្ពុជា ៖ នៅពេលដែលការការពារតាមផ្លូវច្បាប់​មិនគ្រប់គ្រាន់ Read More »

Scroll to Top